ដំឡើងរបារ ៤កន្លែងដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យ អ៊ុំទូក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ តុលា ២០១៦) ៖ ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០១៦ ខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដំឡើងរបារ ៤កន្លែង លើទីតាំងសំខាន់ៗ នៅក្នុងរាជធានីភ្នំញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋបាលរាជធានីភ្នំពេញ នឹងដំឡើងរបារចំនួន ៤ទីតាំង ក្នុងនោះរួមមាន ទី១ នៅមហាវិធីព្រះនរោត្តមខាងជើងវិមានឯករាជ្យ , ទី២ មហាវិធីព្រះនរោត្តមមុខនាឡិការមណីយដ្ឋានវត្តភ្នំ , ទី៣ នៅវិធីស៊ីសុវត្ថិមុខព្រះគន្លង និងទី៤ នៅមហាវិធីព្រះសីហនុខាងលិចរង្វង់មូលសម្តេចសង្ឃ ជួន ណាត៕