សម្តេច តេជោ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ តុលា ២០១៦) ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាកចេញពីកម្ពុជាហើយ អញ្ជើញទៅចូលរួមកចិច្ប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមលើកទី៨ និងកិច្ចប្រជុំសំខាន់ៗ២ទៀត នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសបានបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។
ជាមួយគ្នានេះប្រតិភូអមដំណើរសម្ដេចតេជោ រួមមាន ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក ប៉ាន សូរស័ក្ដ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជា ដទៃទៀតផងដែរ៕