គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៣ ខែតុលា ស្លាប់ ៧នាក់ របួសធ្ងន់ស្រាល ៨នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ តុលា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ( យប់២លើក ) បណ្តាលអោយមនុស្សស្លាប់ ៧នាក់ (ប្រុស) រងរបួសធ្ងន់ ៨នាក់ (ស្រី២ ) និងរងរបួសស្រាល ០នាក់ ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៥គ្រឿង រួមមាន ម៉ូតូ ចំនួន ៧គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង , រថយន្តធុនធំ ៦គ្រឿង និងយានផ្សេងៗ ចំនួន ០គ្រឿង, ថ្មើរជើង ០នាក់ , កង់ ០គ្រឿង ។
ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក (ស្លាប់២នាក់), បត់គ្រោះថ្នាក់ ០លើក (ស្លាប់០នាក់), ស្រវឹង ១លើក (ស្លាប់៣នាក់) , ងងុយដេក ១លើក (ស្លាប់០នាក់) មិនគោរពសិទ្ធិ ០លើក (ស្លាប់០នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់) , ប្រជែង ២លើក (ស្លាប់២នាក់) , កត្តាយានយន្ត ០លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ ( យប់២នាក់ ) ៕