កម្លាំងនគរបាលជិត១ម៉ឺននាក់ ត្រៀមការពារពិធីបុណ្យអុំទូក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ តុលា ២០១៦) ៖ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា នឹងមានការប្រើប្រាស់កម្លាំងនគរបាល ៩,៧៤២នាក់ ដើម្បីការពារសុវត្ថិភាព ក្នុងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។
លោក ទូច ណារ៉ុត បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា កម្លាំងទាំងនេះ នឹងចាំការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅគោលដៅសំខាន់នានា ក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងលយប្រទីប ត្រូវបានអាកខានធ្វើរយៈពេល៦ឆ្នាំ មកហើយ នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានឧបទេវហេតុរត់ជាន់គ្នាស្លាប់ នៅលើស្ពានកោះពេជ្រ អំឡុងបុណ្យអុំទូកកាលពីឆ្នាំ២០១០ ការសោយទីវង្គតរបស់អតីតព្រះមហាក្សត្រ និងគ្រោះធម្មជាតិមកនោះ៕