ក្រសូងអប់រំផ្តើមយុទ្ឋនាការចុះឈ្មោះចូលរៀនពុំបងប្រាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ តុលា ២០១៦) ៖ នៅព្រឹកថ្ងៃ១៩តុលានេះ ក្រសូងអប់រំ យុវជននិងកីឡា ផ្តើមយុទ្ឋនាការចុះឈ្មោះចូលរៀនពុំមានបង់ប្រាក់ទេ។
យោងតាមបណ្តាញសង្គមរបស់ក្រសួងអប់រំ នៅព្រឹកថ្ងៃនេះ ប្រកាសថា ឲ្យអាណាព្យាបាលសិស្ស ដែលមានកូនអាយុ៣ឆ្នាំ ដល់ ៥ឆ្នាំ (មត្ដេយ្យ) និងអាយុ៦ឆ្នាំ ឬ៧០ខែ(បឋម) នាំកូនមកចុះឈ្មោះចូលរៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦។
សូមរំលឹកថា ក្រសួងអប់រំ នឹងបើកបវេសនការ នៅថ្ងៃទី១វិច្ឆិការ ឆ្នាំ២០១៦ខាងមុខនេះ៕