សាលា​ក្រុង​​ប្រាប់​​ទី​តាំង​​បង្គន់​​អនាម័យ​​សំរាប់​​អ្នក​ចូល​រួម​​ព្រះ​រាជ​​ពិធីបុណ្យ​​អុំទូក​​

សារព័ត៌មាន​​​ Cambodia News/

ភ្នំពេញ​ (១៩ តុលា ២០១៦) ៖​ ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ រាជធានី​ភ្នំពេញ​ ​លោក សំ សាមុត បានឱ្យដឹងថា រដ្ឋបាល​​រាជធានី​ភ្នំពេញ​មាន​បង្គន់​អនាម័យ​ថ្មី​៥​ទីតាំង​ ​ជា​ប្រភេទ​ បង្គន់​ថ្ម​និង​បង្គន់​អនាម័យ​ចាស់​មាន​ស្រាប់​ចំនួន​៤២២​បង្គន់​ដែល។

ក្នុងនោះ​រដ្ឋ​​បាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​រៀបចំ​ដាក់​ពង្រាយ​ទៅតាម​ គោលដៅ​ដែល​បានកំណត់​ដើម្បី​ត្រៀម​ទទួល​និង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ អញ្ជើញ​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​និង​សំពះ​ ព្រះ​ខែ​អកអំបុក​មាន​រយៈពេល​៣​ថ្ងៃ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ១៣-១៤​និង​ថ្ងៃទី​១៥​វិច្ឆិកា​ឆ្នាំ​២០១៦​នេះ​។​

យោងតាម​ មន្ត្រី​សាលាក្រុង​ខាងលើ​ ​បង្គន់​អនាម័យ​ថ្មី​ចាស់​គ្រោង​នឹងដាក់​នៅ​សួន​ មុខ​ដ​អរិយ​ក្សត្រ​ ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ​សួន​សម្តេច​ហ៊ុនសែន​ ​សួន​ មហោស្រព​មុខ​រដ្ឋសភា​ ​សួន​មុខ​វត្ត​លង្កា​ ​សួន​មាត់ទន្លេ​សួនច្បារ​ជាប់​ របង​ខាងលិច​វាល​ព្រះមេរុ​ ​សួន​ឆ្នេរទន្លេ​ ​សួន​ខាងជើង​ផ្សារ​ចាស់​សួន​ កុមារ​វត្តភ្នំ​ ​សួនច្បារ​មុខ​CDC​ក្នុង​បរិវេណ​សាលចតុមុខ​ក្នុង​បរិវេណ​ ផ្សារ​រាត្រី​ ​សួន​មុខ​ទូត​បារាំង​ ​សួន​មុខ​សូគីម៉ិច​ឬ​ស្សី​កែវ​និង​ បង្គន់​ជីករណ្តៅ​សម្រាប់​កីឡាករ​អុំទូក​នៅ​ជ្រោយចង្វារ​ត្រើយ​ខាង​កើតមាន​ ចំនួន​២០០​បង្គន់​ផងដែរ​។​ក្នុងនោះ​មាន​បង្គន់​អនាម័យ​ថ្មី​ចំនួន​៥​កន្លែង​ ទៀត​គឺ​សួន​ខាងត្បូង​ក្រុម​សម្តេចឪ​ ​សួន​ក្រម​ង៉ុ​យ​ ​សួន​មុខ​វត្ត​បុ​ទុម ​វ​តី សួនច្បារ​គល់ស្ពាន​ភ្លោះ​កោះ​ពេជ្រ​ ​សួន​ខាងត្បូង​​សាលា​ចតុមុខ​៕

5
​    ​

​​

Related Articles

Back to top button
Close
Close