ភ្លៀង​នឹង​បន្ត​ធ្លាក់​រហូត​ដល់​ថ្ងៃ​ទី​២៣​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៩ តុលា ២០១៦) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ថា នៅរយៈពេលនេះ កម្ពុជាបានរងសម្ពាធទាប និងប្រព័ន្ធសម្ពាធទាប នៅបន្តមានឥទ្ធិពលមកលើកម្ពុជា ជាហេតុធ្វើឲ្យទឹកភ្លៀងនៅតែបន្តធ្លាក់។

ក្រសួងធនធានទឹកបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ ២៣ ខែតុលា ឆ្នាំ២០១៦៖

1-ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពង់ឆ្នាំង និងខេត្តប៉ៃលិន អាចនឹងមានភ្លៀងធ្លាក់តិច។

2-ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល ភ្នំពេញ និងខេត្តកំពង់ស្ពឺ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅ បង្គួរ។

3-ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតាកែវ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន៕

1

 

Related Articles

Back to top button
Close
Close