សារៈប្រយោជន៍ និងផលប៉ះពាល់ នៃការកែព្រហ្មចារី
សុខភាព៖ ការកែព្រហ្មចារី គឺជាការកែសន្ទះព្រហ្មចារី ដែលដាច់រហែកមកជិត ដូចដើមវិញ។ ការដាច់រហែកសន្ទះព្រហ្មចារី គឺបណ្ដាលមកពីកត្ដាច្រើន យ៉ាងដែលទាក់ទង ទៅនឹងសកម្មភាពប្រចាំថ្ងៃ ដូចជាដើរ ដេក ឈរ អង្គុយកន្ធែកជើង ការធ្វើការងារធ្ងន់ និងហាត់កីឡាជាដើម។
រាល់ស្ដ្រីឱ្យតែបានឆ្លងកាត់ ការរួមភេទ ចំពោះសន្ទះព្រហ្មចារីសុទ្ធតែ ទទួលការធ្លុះរហែកទាំងអស់។ ចំពោះក្មេងស្រីដែលទើប នឹងពេញវ័យងាយ នឹងទទួលរងនូវការដាច់រហែកសន្ទះ ព្រហ្មចារីណាស់ ជាក់ស្ដែងដូចជាការប្រើប្រាស់ថ្នាំសុលចូល ទៅដល់ទ្វារមាសជាដើម។
ព្រហ្មចារីមិនអាចកែ បានទាំងអស់ ឬទាំងស្រុងនោះទេ អាចកែបានតែចំពោះស្ដ្រី ដែលមានសល់បំណែកខ្លះៗ របស់សន្ទះ ក្រដាសព្រហ្មចារីតែប៉ុណ្ណោះ ដោយការដេរភ្ជាប់គ្នា ឱ្យដូចដើមវិញ។ តែបើសិនជាស្ដ្រីដែល មិនមានបំណែកសល់ នៃសន្ទះក្រដាស ព្រហ្មចារី គឺមិនអាចកែបាននោះទេ។
ការកែព្រហ្មចារី គឺពិតជាផ្ដល់សារៈប្រយោជន៍ យ៉ាងច្រើនចំពោះស្ដ្រី ដែលបានបាត់បង់នូវភាពបរិសុទ្ធ ហើយក៏មិនមែនជារឿងមួយ ដែលអាក្រក់នោះដែរ។ ផ្ទុយទៅវិញវាជារឿងមួយល្អ សម្រាប់សុភាពនារី ដើម្បីបញ្ជាក់ថា ខ្លួននៅតែមានភាពបរិសុទ្ធ ទុកជូនបុរសដែលជាអនាគត ស្វាមី ដើម្បីឱ្យស្វាមីមាន ភាពសប្បាយចិត្ដ និងទុកចិត្ដចំពោះនារី ដែលជាភរិយារបស់ខ្លួន និងអាចរស់នៅជាមួយគ្នាយ៉ាង មានភាពកក់ក្ដៅ និងមានសេចក្ដីសុខបំផុត។
ផលប៉ះពាល់នៃការកែព្រហ្មចារី ជាធម្មតានៅពេល ដែលកែព្រហ្មចារី អាចធ្វើឱ្យហើមប្រដាប់ភេទ និងមានការឈឺចាប់បន្ដិច បន្ដួចតែប៉ុណ្ណោះ មិនមានអ្វីធ្ងន់ធ្ងរនោះទេ។ តែបើសិនជា ទៅធ្វើការកែព្រហ្មចារី នៅកន្លែងដែលមិនមាន សុវត្ថិភាពឬគ្មានមិនមាន ជំនាញច្បាស់លាស់ អាចបង្កឱ្យអ្នកនាងកញ្ញាមាន ផលប៉ះពាល់ជាច្រើន ដូចជាឆ្លងនូវមេរោគផ្សេងៗ នៅក្នុងទ្វារមាសដែល ធ្វើឱ្យកើតមានបញ្ហាដែល មិនអាចស្មានដល់៕ វត្តី/Cambodia News