លេងសិតតែជំពាមកៅស៊ូ និងគ្រាប់ឃ្លី
សារព័ត៌មាន Cambodia News//
ភ្នំពេញ (១៧ តុលា ២០១៦) ៖ កាលយប់ម្សិលមិញអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនយុវជនស្ទាវម្នាក់ឈ្មោះ ញ៉េង តុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មសំណង់ មានទីលំនៅបច្ចុប្បន្ន សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ដោយបានចូលទៅមើលការប្រកួតបាល់ទាត់រវាង កម្ពុជា-ឡាវ តែដាក់ជំពាមកៅស៊ូមកតាមខ្លួន និងមានគ្រាប់ឃ្លីចំនួន៥៣គ្រាប់ក្នុងកាបូបផងដែរ។
មិនដឹងពួកគាត់គិតយ៉ាងម៉េចទេ មិនជួយលើកមុខលើកមាត់ប្រទេសជាតិ ពូកែតែខាងបង្ករឿង។ នេះសំណាងហើយដែលកម្លាំងអាវុធហត្ថឃាត់ខ្លួនបាន កុំអីមិនដឺងគាត់បង្កបញ្ហាដល់អ្នកដ៏ទៃប៉ុណ្ណាទេ៕