​ជន​ជាតិ​​កូរ៉េខា​ង​ត្បូង ​​៣​នាក់ ​ត្រូវ​​បាន​​ប៉ូលិស​​ហ្វីលីពីន​​បាញ់​សម្លាប់​​​ក្នុង​យុទ្ធ​នាការ​​ប​ង្រា​​ប​គ្រឿង​ញៀន​​

សារព័ត៌មាន​ Cambodia News/

សេ​អ៊ូ​ល​ (១៤ តុលា ២០១៦) ៖​ ជនជាតិ​កូរ៉េខាងត្បូង ០៣​នាក់ ក្នុងនោះ​មាន​បុរស​ពីរ​នាក់ និង​ស្ត្រី​ម្នាក់ ដែល​អ្នក​ទាំងនេះ មាន​អាយុ​ខ្ទង់​៤០​ឆ្នាំ ត្រូវបាន​គេ​បាញ់សម្លាប់​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​ទីក្រុង Bacolod ស្ថិត​នៅក្បែរ​រដ្ឋធានី​ម៉ានីល​ប្រទេស​ហ្វីលីពីន​។ នេះ​បើ​យោងតាម​មន្ត្រី​មួយរូប​នៃ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​។​

​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Channel News Asia នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែតុលា ឆ្នាំ​២០១៦​នេះ ដោយ​ដក​ស្រុង​សម្តី​មន្ត្រី​ស្ថាន​កុងស៊ុល​កូរ៉េខាងត្បូង ប្រចាំ​ទីក្រុង ម៉ានីល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងអស់​ត្រូវបាន គេ​បាញ់សម្លាប់​នៅត្រង់​ក្បាល ហើយ​ក្នុងចំណោម​ពួកគេ​មាន​ម្នាក់​ដៃ​ជាប់ ចំណង​។

មន្ត្រី​រូបនេះ​បាន​បញ្ជាក់ថា រាប់ទាំង​ជនរងគ្រោះ​ទាំង​០៣​នាក់​ខាងលើ ចំនួន​ពលរដ្ឋ កូរ៉េខាងត្បូង ដែល​ត្រូវបាន​សម្លាប់​នៅ ហ្វីលីពីន ក្នុង​ឆ្នាំ​២០១៦​នេះ កើនឡើង​ដល់ ០៦​នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៥ ជនជាតិ កូរ៉េខាងត្បូង សរុប​១១​នាក់​ត្រូវបាន​សម្លាប់ នៅក្នុង​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​៕

1

Related Articles

Back to top button
Close
Close