ក្រសួង​ធនធានទឹក​ថា ខេត្ត​ចំនួន​៦ នឹងត្រូវ​គំរាមកំហែង​ដោយ​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១៤-១៧ តុលា​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១៣ តុលា ២០១៦) ​៖ ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង កាលពី​ថ្ងៃទី​១២ តុលា ម្សិលមិញ ថា យ៉ាងហោចណាស់​ខេត្ត​ចំនួន​៦ ក្នុងនោះ​មាន ខេត្ត​ត្បូងឃ្មុំ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កណ្ដាល និង​ខេត្ត​ព្រះសីហនុ នឹងត្រូវ​គំរាមកំហែង​ដោយ​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦​។​

​ក្រសួង​នេះ បានលើកឡើង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​របស់ខ្លួន​ថា ដោយសារតែ​ឥទ្ធិពល នៃ​សម្ពាធ​ទាប និង​ប្រព័ន្ធ​សម្ពាធ​ទាប បាន​នឹង​កំពង់​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន ស្ទើរ​ទូទាំងប្រទេស និង​បាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង​។ ​

ភ្លៀង​បាន​បន្ត​ធ្លាក់​រាយប៉ាយ ក្នុង​បរិមាណ​ច្រើន​បន្ថែមទៀត ពិសេស​នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ទំនាប​កណ្ដាល​ខាងជើង ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦​។ ហើយ​ភ្លៀង​នឹង​បន្ត ធ្លាក់ចុះ​ខ្លាំង​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ តុលា ឆ្នាំ​២០១៦​។​

​ក្នុងស្ថានភាព​បែបនេះ ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បាន​អំពាវនាវ ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណៈជន បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​អាច​កើតមាន​៕

5

Related Articles

Back to top button
Close
Close