គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១២ ខែតុលា ស្លាប់ ៤នាក់ របួស ៩នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ តុលា ២០១៦) ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋានគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៦លើក។ក្នុងនោះនាពេលយប់៣លើកបណ្តាលឲ្យមនុស្សស្លាប់៤នាក់របួសធ្ងន់៦នាក់និងរងរបួសស្រាល៣នាក់។
របាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង។ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើកមិនគោរពសិទ្ធិ២លើក និង មិនប្រកាន់ស្តាំមួយលើក៕
