អាជ្ញាធរ​ភ្នំពេញ​យល់​ព្រម ​ឲ្យ​ប្រារព្ធ​បុណ្យ ​១០០ថ្ងៃ​ សព​លោក​បណ្ឌិត​ កែម​ ឡី នៅ​វត្ត​ចាស់​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១២ តុលា ២០១៦) ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា នេះ សាលារាជធានីភ្នំពេញ ​ បានសម្រេចអនុញ្ញាតឲ្យ គណៈ​កម្មការ​រៀប​ចំបុណ្យ សពលោកបណ្ឌិត កែម ឡី ធ្វើបុណ្យគម្រប់ខួប ១០០ថ្ងៃ នៅក្នុងបរិវេណវត្តចាស់ ស្ថិតក្នុងសង្កាត់ ខណ្ឌ​ជ្រោយ​ចង្វារ​ ក្រោយ​​ពីអាជ្ញាធរបាន បដិសេធនាពេលកន្លងមក ។

ប្រភពពីមន្រ្តីសាលារាជធានីភ្នំពេញបានបង្ហើបឲ្យដឹងថា  ចំពោះការដង្ហែរក្បួន ទៅស្រុកកំណើត លោកបណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នោះ សាលារាជធានី អនុញ្ញាតឲ្យមានការដង្ហែតែ ៥រថយន្តប៉ុណ្ណោះ ហើយអ្នកចូលរួម ត្រូវ​ជួបជុំគ្នានៅផ្លូវជាតិលេខ៣ ។ គណៈកម្មការបុណ្យសព លោកបណ្ឌិត កែម ឡី នឹងធ្វើពិធីបុណ្យចាប់ពីថ្ងៃទី១៤-១៥-១៦ តុលា ៕

%e1%9f%a8

 

Related Articles

Back to top button
Close
Close