​អ្នក​កា​សែត​​​ម្នាក់​​​រង​​​របួស​​​​​បែក​ក្បាល​ក្នុង​​​ការ​​​ប៉ះ​​ទង្គិច​​​គ្នា​​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១០ តុលា ២០១៦) ៖ កាលពី​វេលា​ម៉ោង​ប្រហែល​១០​ ព្រឹក ថ្ងៃ​ទី​១០ ខែតុលា នេះ​ អ្នក​កាសែត​​​ម្នាក់បាន​​រង​របួស​បែក​ក្បាល​ ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​មួយ​រវាង​ក្រុម​អ្នកចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ ​លំនៅ​ដ្ឋា​ន​ពិភពលោក​និង​អាជ្ញាធរ​ខណ្ឌដូនពេញ​ នៅ​ចំណុច​​​ក្បែរ​របង​សាលា​រចនា តាម​បណ្ដោយ​ផ្លូវ​លេខ​១៧៨ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ សា​រឹម សា​រុន អាយុ​៤៥​ឆ្នាំ ជា​អ្នកកាសែត​ឯករាជ្យ ។

កាលពី​ព្រឹក​​នេះ​ មនុស្ស​ប្រហែល​ជាង​៥០០​នាក់​បាន​ជួបជុំ​គ្នា​​​នៅ​ចំណុច​ដីក្រហម​ក្បែរ​ ស្ថានទូត​រុ​ស្ស៊ី​ដើម្បី​ប្រារព្ធ​ទិវា​លំនៅ​ដ្ឋា​ន​ពិភពលោក តែ​ខាង​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ប្រារព្ធ​នៅ​ទៅ​នោះ​ឡើយ ក្រោយ​មក​ក៏​មាន​ការ​ប៉ះទង្គិច​គ្នា និង​រុញ​ច្រាន​​គ្នា​បន្តិច​បន្តួច បណ្ដាល​ឲ្យ​អ្នកកាសែត​ឯករាជ្យ​ម្នាក់​រង​របួស​បែកក្បាល ។

សេចក្តីរាយការណ៍​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រុម​អ្នក​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋា​ន​ពិភពលោក ក៏​សុខចិត្ត​ដង្ហែ​បក​ក្រោយ​វិញ​តាម​បណ្ដោយ​ផ្លូវ​ស៊ី​សុវត្ថិ​ឆ្ពោះទៅ​ ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ប្រារព្ធ​ពិធី ៕

n

Related Articles

Back to top button
Close
Close