ប្រជាពល​រដ្ឋ​មិន​ពិបាក​មក​​ត្រួត​​ពិនិត្យ​​លក្ខណៈ​​បច្ចេក​ទេសយាន​យន្ត ​នៅ​​ភ្នំពេញ​ទៀត​​ឡើុ​​​យ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១០ តុលា ២០១៦) ៖ ​នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ៨ ព្រឹក ឯកឧត្តម ស៊ុន ចាន់ថុល ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី ​ក្រសួង​សាធារ​ណ​ការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតី នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​​បច្ចេក​ទេស​យាន​យន្ត​ចល័ត ​នៅមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាទី១​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ ផ្លូវ២១៧ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រសួងសាធារណការបានបញ្ជាក់ថាគោលបំណង នៃការដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចល័តនេះ គឺដើម្បីបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់​បន្ថយ​គ្រោះ​ថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ។

ម៉ាស៊ីននេះ នឹងធ្វើការចល័តគ្រប់ ២៥ខេត្ត-ក្រុង ដើម្បីឲ្យប្រជាពលរដ្ឋយកយានយន្តរបស់ខ្លូន មក​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេសបានគ្រប់ៗគ្នា នៅក្នុងបណ្តាខេត្តដែលខ្លូនរស់នៅ ដូច្នេះប្រជាពលរដ្ឋនឹងមិនចាំបាច់ធ្វើដំណើរ មក​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេសយានយន្ត នៅរាជធានីភ្នំពេញដូចពេលមុនទៀតឡើយ៕

1

Related Articles

Back to top button
Close
Close