ក្រសួងសុខាភិបាលជម្រុញឲ្យមន្ទីរពេទ្យឯកជនបង្កើតសេវាសង្គ្រោះទារក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ តុលា ២០១៦) ៖ កាលពីថ្ងៃទី៦ តុលា ម្សិលមិញ ក្រសួងសុខាភិបាលបានដាក់ការជម្រុញឲ្យពហុព្យាបាល និងមន្ទីរពេទ្យឯកជនបង្កើតសេវាថែទាំទារក ដើម្បីជាផ្នែកដើមកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងនៅក្នុងលិខិតមួយថា ក្រសួងបាន នឹងកំពុងបន្តអនុវត្តន៍យុទ្ធសាស្ត្រ កាត់បន្ថយនូវអត្រាស្លាប់ មាតា និងទារក នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងត្រូវការសេវាឯកជនចូលរួមចំណែកទាំងអស់គ្នា។
ឯកឧត្តមបញ្ជាក់ថា ពហុព្យាបាលឯកជន ឬមន្ទីរពេទ្យឯកជន ដែលមានសេវាសម្ភព គឺត្រូវតែបង្កើតបន្ថែម នូវសេវាសង្គ្រោះទារកដែលទើបនឹងកើត។ ដោយឯកឧត្តម បានលើកទឹកចិត្តឲ្យពហុព្យាបាល និងមន្ទីរពេទ្យឯកជនដែលមានសេវាសម្ភពទាំងនោះ សហការជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕