និពន្ធនាយកសារព័ត៌មាន ជួបគ្នានិយាយពី បរិស្ថាននៅកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ តុលា ២០១៦) ៖ កាលពីព្រឹកថ្ងៃទី៦ ខែតុលា នេះ ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយ វិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សា ផ្នែកសារព័ត៌មាន បានរៀបចំកម្មវិធី វេទិកានិពន្ធនាយក ស្តីពី ការចូលរួមចំណែក របស់វិស័យសារព័ត៌មាន ដើម្បីលើកកម្ពស់ ការការពារបរិស្ថាន នៅកម្ពុជា និងក្នុងតំបន់ទន្លេមេគង្គ នៅភោជនីយដ្ឋាន ទន្លេបាសាក់២។
ថ្លែងនៅក្នុងវេទិកា លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា វេទិកាធ្វើឡើងក្នុងបំណង ដើម្បីលើកកម្ពស់ដំណោះស្រាយ បញ្ហាបរិស្ថាន និងការអភិវឌ្ឍប្រកប ដោយចីរភាព ក្នុងប្រទេសកម្ពុជា ក៏ដូចជា នៅក្នុងតំបន់ទន្លេមេគង្គ តាមរយៈពង្រឹងការចូលរួម ពីបណ្តាប្រព័ន្ធផ្សព្វផ្សាយជាតិ និងពីក្នុងតំបន់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់ ការយល់ដឹងបន្ថែម ស្តីពីបញ្ហាបរិស្ថាន ដល់និពន្ធនាយកសារព័ត៌មាន និងស្វែងរកការគាំទ្រ ពីក្រុមនិពន្ធនាយក ដើម្បីជំរុញឲ្យមានការចូលរួម កាន់តែផុសផុល ពីប្រជាពលរដ្ឋ អាជ្ញាធរ រដ្ឋាភិបាល និងក្រុមវិនិយោគនានា ក្នុងការលើកកម្ពស់ វិស័យបរិស្ថាននៅកម្ពុជា និងនៅក្នុងតំបន់៕