ក្រសួងព័ត៌មានប្រកាសត្រៀមលក្ខណៈផ្សព្វផ្សាយទប់ស្កាត់ ការឆ្លងមេរោគអេដស៍ក្នុងព្រះរាជពិធីបុណ្យអុំទូក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ តុលា ២០១៦) ៖ កាលពីម្សិលមិញមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានប្រកាស ថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនចូលរួមផ្សព្វផ្សាយពីការទប់ស្កាត់ និងការកាត់បន្ថយការឆ្លងរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ក្នុងឱកាសព្រះ រាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះ ព្រះខែ ដែលនឹងរៀបចំ ធ្វើនៅពេលខែវិច្ឆិកាខាងមុខនេះ។
លោក ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន ដែលមានវិទ្យុ ទូរទស្សន៍ កាសែត និងបណ្ដាញសារ ព័ត៌មានតាមអនឡាញ បានត្រៀមលក្ខណៈ រួចរាល់ហើយ ក្នុងការចូលរួមផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងទាក់ទងនឹងសារអប់រំសំខាន់ៗអំពីការ បង្ការ ទប់ស្កាត់ការឆ្លងមេរោគ អេដស៍ ជំងឺអេដស៍ដល់ប្រជាពលរដ្ឋ និងកីឡាករទូក ក្នុងអំឡុងពេលមក លេងកម្សាន្តនា ឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។
មន្ត្រីក្រសួងព័ត៌មានដដែលបានបន្តថា ការចូលរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជន ពិតជាផ្ដល់នូវសារៈសំខាន់ណាស់ ក្នុងការការពារសុខភាព សុវត្ថិភាព ប្រជា ពលរដ្ឋ និងទប់ស្កាត់ កាត់បន្ថយការកុំឱ្យមានការស្លាប់ និងការចម្លងថ្មី ស្របតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានខិតខំប្រឹងប្រែង ធ្វើឱ្យអត្រានៃការឆ្លង ក្នុងកម្រិត ទាបបំផុត៕