មហាជនត្រូវសរសេរសំបុត្រប្តឹងចំពោះសមត្ថកិច្ចឡានទឹកណាទារប្រាក់ក្នុងពេលពន្លត់ភ្លើងឆេះផ្ទះ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានដោយអំពាវនាវដល់មហាជនត្រូវ សរសេរលិខិតជាលាយលក្ខណ៍អក្សរ បែបអនាមិក ប្តឹងសមត្ថកិច្ចឡានទឹកណាដែលបានទារប្រាក់ ក្នុងពេលពន្លត់ភ្លើងឆេះផ្ទះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣១ កក្កដា ២០១២ សាលារាជធានីភ្នំពេញ បានប្រកាសថា «ដើម្បីជាមធ្យោបាយក្នុង ការអភិវឌ្ឍនិងលើកទឹកចិត្តដល់សមត្ថកិច្ច ក្នុងពេលបំពេញការងារ គួរតែ ប្រជាពលរដ្ឋដែលបានស្ថិតក្នុងហេតុការណ៍ ហើយ ឃើញសមត្ថកិច្ចណាទារប្រាក់ពីប្រជាពលរដ្ឋ ត្រូវ សរសេរជាលាយលក្ខណ៍អក្សរបែបអនាមិក ផ្តល់ជូនមកសាលារាជធានី ភ្នំពេញអំពីឈ្មោះ និងលេខ រថយន្តរបស់បុគ្គលិកខិលខូចនោះ ដើម្បីចាត់វិធានការ និងដាក់ពិន័យចំពោះជនដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់សមត្ថកិច្ច»។
សេចក្តីប្រកាសបានបញ្ជាក់ថា “បើគ្មានការខិតខំពីសមត្ថកិច្ចនគរបាលបង្ការនិងពន្លត់អគ្គិភ័យនៃស្នង ការដ្ឋាននគរបាលរាជធានី ភ្នំពេញទេ ប្រហែលអគ្គិភ័យមិនត្រូវបញ្ចប់ពីរម៉ោងបន្ទាប់ហើយភាពអន្ត រាយផ្ទះសម្បែងនិងទ្រព្យសម្បត្តិមិនមែនមានទំហំប៉ុន នេះទេ។
តែផ្ទុយទៅវិញការខិតខំរបស់សមត្ថកិច្ចត្រូវបានជនអគតិមួយចំនួនចោទប្រកាន់ថា សមត្ថកិច្ចមិន បានបំពេញភារកិច្ចរបស់ខ្លួន បែរជាទារប្រាក់ ដោយមិនបាញ់ទឹកពន្លត់អគ្គិភ័យទេ និងបានបាញ់ទឹក តែផ្ទះណាឲ្យលុយប៉ុណ្ណោះ»។
ការចោទប្រកាន់នេះត្រូវបានសាលារាជធានីភ្នំពេញលើកឡើងថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន ដែលពុំមានចេតនាល្អ ក្នុងការរិះរកភាពរីកចម្រើនឡើយ តែបែរជាធ្វើឲ្យសមត្ថកិច្ចបាក់ទឹកចិត្តក្នុងការ បំពេញការងារទៅវិញ៕