នគរ​បាល​ទេសចរណ៍​​នឹង​​ចុះ​​ល្បាត​​នៅ​​តាម​​គោល​ដៅ​​ទេសចរណ៍​សំ​ខាន់​ៗ​​នៅ​​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (២៧ កញ្ញា ២០១៦) ៖ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាងថា នគរបាល ទេសចរណ៍ នឹងបង្កើនការចុះល្បាតនៅតាមគោលដៅទិសចរាចរណ៍សំខាន់ៗនៅទូទាំងប្រទេស ដើម្បី​ធានាស​ន្តិ​សុខ​ សណ្ដាប់​ធ្នាប់​ជូន​ភ្ញៀវ​ទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា។

ការ​អះ​អាង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធីប្រគល់ ទទួលរថយន្ត និងម៉ូតូ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៦ កញ្ញា ២០១៦។

លោកឧត្តមសេនីយ៍ទោ សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានអោយដឹងថា​ ការ​ដាក់​ចេញ​នូវ​វិធាន​ការណ៍​ខាង​លើ​នេះ ​គឺដើម្បីឆ្លើយតបនិងចូលរួម ជា​មួយ​រាជរដ្ឋាភិ​បាល​កម្ពុជា​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ច​រ​បរទេស​ឲ្យ ​មក​លេង​កម្ពុជា​ឲ្យកាន់តែច្រើនឡើង និងដើម្បីបង្កើនប្រាក់ចំណូលចូលជាតិ។

លោកឧត្ដមសេនីយ៍ទោបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ដែលនគរបាលទេសចរណ៍បាន និងកំពុង ពង្រឹង​នោះ​រួម​មាន​នៅតំបន់ឆ្នេរខេត្តកែប កំពត ព្រះសីហនុ កោះកុង សៀមរាបអង្គរ និងតំបន់ទេសចរណ៍ មួយចំនួនទៀត៕

2

 

Related Articles

Back to top button
Close
Close