លោក ម៉ម សូណង់ដូ ចូល​បំភ្លឺ​លើពាក្យ​បណ្តឹង​ព្រះសង្ឃ ប៊ុត ប៊ុន​តិ​ញ

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ​ (២៦ កញ្ញា ២០១៦) ៖​ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បាន​ចូល​បំភ្លឺ​ជូន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​ពាក្យបណ្តឹង​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ពីបទ​បរិហារកេរ្តិ៍ ។​

​លោក ម៉ម សូណង់ដូ ធ្លាប់បាន​និយាយថា ចំពោះ​ករណីនេះ លោក​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត ១​ម៉ឺន​រៀល ពី​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ហើយ​លោក ម៉ូ​ម សូណង់ដូ ក៏​ចង់​សំណូមពរ​តុលាការ​ជំរុញ​ឲ្យ​មានការ​ផ្សឹក​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ផងដែរ​។​

​គួរ​បញ្ជាក់ថា ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ធ្លាប់មាន​សង្ឃដីកា​ថា «​លោក ម៉ម សូណង់ដូ បាន​ទៅសុំ លោក សម រង្ស៊ី យក​តំណាងរាស្ត្រ​២​នាក់ ប៉ុន្តែ​លោក សម រង្ស៊ី ឲ្យ​តែ​ម្នាក់ បើ អ៊ីចឹង លោក ម៉ម សូណង់ដូ មិន​ពេញចិត្ត ក៏​បង្កើត​គណបក្ស​នឹង​មក​ដើម្បី​ផ្ចាញ់ផ្ចាល់ ខឹង​គេ​អត់​ឲ្យ​តំណែង​»​។

នេះ​បើតាម​ការរៀបរាប់​លិខិត​របស់ លោក ម៉ម សូណង់ដូ ផ្ញើ​ទៅកាន់​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ដើម្បី​បំភ្លឺ​រឿងនេះ​កន្លងមក​។ ប៉ុន្តែ​ចំពោះ​រឿងនេះ ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ពុំបាន​បំភ្លឺ​នោះទេ ថែម​ទទួល​ទទួលស្គាល់​នូវ​សង្ឃដីកា​របស់​ព្រះអង្គ​ទៀតផង​៕

1

Related Articles

Back to top button
Close
Close