សម្ដេច​តេ​ជោ​ ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ យកចិត្តទុកដាក់ ថែរក្សា​សណ្ដាប់ធ្នាប់​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (២៦ កញ្ញា ២០១៦ ) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងនគរបាល និងកងកម្លាំងប្រដាប់អាវុធ យកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ឲ្យបានល្អ ដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្ដេច បានសរសេរថា “សូមអរគុណក្រុមហ៊ុនដឹកអ្នកដំណើរ ដែលបានចូលរួមជួយរំលែក ដល់ការ ចំណាយរបស់បងប្អូនប្រជា ពលរដ្ឋ ជាពិសេសក្មួយៗកម្មករ កម្មការិនីរោងចក្រ ពេលធ្វើដំណើរទៅកាន់ស្រុកកំណើត នៅក្នុងរដូវ បុណ្យភ្ជុំបិណ្ឌនេះ ដោយ សន្យាមិនដំឡើងថ្លៃឈ្នួលរួមមាន ១–ក្រុមហ៊ុន ថុង សម្បត្តិ ២–មហ៊ុន ម៉ី ហុង ដឹកអ្នកដំណើរ ៣–ក្រុមហ៊ុនផលបូប៉ាន់ ត្រេនស្ព័ត ខូអិលធីឌី ៤–ក្រុមហ៊ុននាគក្រហម ៥–ក្រុមហ៊ុន ដឹកអ្នកដំណើរឡារីតា ៦–ក្រុមហ៊ុន វ៉ាង រ៉ិច ៧–ក្រុមហ៊ុន Giant IBIS Transport ៨–ក្រុមហ៊ុនហ្គោលដេនបាយ័ន អេចប្រេស ៩–ក្រុមហ៊ុន រិទ្ធិ មុនី ដឹកអ្នកដំណើរ ១០–ក្រុមហ៊ុន កាពីតូល ១១–ក្រុមហ៊ុនពន្លឺអង្គរខ្មែរដឹកជញ្ជូន ១២–ក្រុមហ៊ុនណាហ្គាត្រេនស្ព័ត ១៣–ក្រុមហ៊ុនវីរៈប៊ុនថាំ និង១៤–ក្រុមហ៊ុន NATTANKAN Cambodia Co.LTD ដឹកជញ្ជូនអ្នកដំណើរឆ្លងដែន” ។

សម្ដេចបានបន្ថែមថា “ទន្ទឹមនឹងនេះ សូមអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងនគរបាល និងកងកម្លាំងប្រដាប់អាវុធ យកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ឲ្យបានល្អ ដល់បងប្អូនប្រជាពលរដ្ឋ និង ទេសចរណ៍ នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ” ។

ជាពិសេសនោះ សម្ដេចបាន ជូនពរបងប្អូនជនរួមជាតិ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ព្រមទាំងសំណាងល្អគ្រប់ៗគ្នា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ ៕

2

Related Articles

Back to top button
Close
Close