ឆេះ​​ជំ​រុំ​​ស្នាក់​នៅ​​បណ្ដោះ​​អាសន្ន​​របស់​​ជនភៀសខ្លួន​​នៅ​​លើ​​កោះ​​ឡេ​ស្បូ​ស​​​ប្រទេស​​ក្រិ​ក​

សារព័ត៌មាន​ Cambodia News​/

ក្រិក (២១ កញ្ញា ២០១៦) ៖ កាលពីថ្ងៃអង្គារម្សិលមិញជនភៀសខ្លួន នៅលើកោះឡេស្បូសប្រទេសក្រិកបានព្យាយាមប្រមែប្រមូលរបស់របរដែលសេសសល់ ក្រោយអគ្គីភ័យមួយបានឆាបឆេះជំរុំម៉ូរៀ និងធ្វើឲ្យពួកគេគ្មានជម្រកស្នាក់នៅ។

ជនអន្តោប្រវេសន៍ជាច្រើននាក់បានចាប់ផ្ដើមវិលត្រឡប់មកកាន់ជំរុំរបស់ពួកគេវិញ ដើម្បីវាយតម្លៃពីផលខូចខាត ជាកន្លែងដែលគ្រោងដែកសំពត់តង់ឈរឆ្កាង និងរោលដោយផ្សែងខ្មៅហើយនិងកម្ទេចកម្ទីលើដី។ មន្ត្រីនគរបាលលើកោះឡេស្បូសបាននិយាយថា ៦០ភាគរយនៃជំរុំម៉ូរៀត្រូវបានបំផ្លាញដោយសារអគ្គីភ័យ។

គេនៅមិនទាន់ដឹងច្បាស់នោះទេថា តើមូលហេតុអ្វីពិតប្រាកដដែលបណ្ដាលឲ្យអគ្គីភ័យឆាប់ឆេះឡើង ប៉ុន្តែសារព័ត៌មានក្រិកបានរាយការណ៍ថា ការប៉ះទង្គិចគ្នាមួយប្រាវបានផ្ទុះឡើងក្រោយពីមានសេចក្ដីរាយការណ៍ថា មនុស្សរាប់រយនាក់នឹងត្រូវធ្វើមាតុភូមិនិវត្តន៍។

ជនអន្តោប្រវេសន៍មួយរូបបាននិយាយថា អ្នករស់នៅក្នុងជំរុំបានចាប់ផ្ដើមវាយតប់គ្នា ហើយក្រោយមកក៏បានដុតសំពត់តង់តែម្ដង៕

1

Related Articles

Back to top button
Close
Close