​អូ​បា​ម៉ា​​និយាយ​ថា ​ប្រទេស​​៥០ ​នឹង​​ទទួល​យក​​ជន​ភៀស​ខ្លួន​​៣៦០​.០០០​​នាក់​​នៅ​​ឆ្នាំ​នេះ​​

សារព័ត៌មាន​ Cambodia News/

អាមេរិក (២១ កញ្ញា ២០១៦) ៖ ប្រធានាធិបតី​អាមេរិក លោក  បា​រ៉ា​ក់ អូ​បា​ម៉ា​បានប្រកាស​ការសន្យា​ដែល​ធ្វើឡើង​ដោយ​ប្រទេស​ចំនួន​៥០​ដើម្បី​ទទួលយក​ក្រុម​ជនភៀសខ្លួន​ចំនួន​៣៦០.០០០​នាក់​ដែល​មកពី​បណ្តា​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នៅ​ឆ្នាំនេះ​។​

លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយ​នៅឯ​សម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​ទី ២០ កញ្ញា​ថា ក្រុម​មេដឹកនាំ​ពិភពលោក​ជាពិសេស មេដឹកនាំ​អាល្លឺម៉ង់​និង​កាណាដា​បាន​ប្តេជ្ញា​ទទួលយក​ជនភៀសខ្លួន​ចំនួន​ទ្វេដង​ចាប់ពី​ឆ្នាំមុន​មក​។​

​អង្គការសហប្រជាជាតិ​បាន​និយាយថា ជនភៀសខ្លួន​ជិត​២១​លាន​នាក់​បាន​បង្ខំចិត្ត​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​របស់​ពួកគេ ដោយសារ​សង្គ្រាម​ឬ​ការ​ធ្វើទុក្ខបុកម្នេញ​។​

​មនុស្ស​៩​លាន​នាក់​បាន​ផ្លាស់​ទីជម្រក​ដោយសារ​សង្គ្រាម​រយៈពេល​៦​ឆ្នាំ​នៅ​ស៊ី​រី ខណៈដែល​មនុស្ស​ជាង​៤​លាន​នាក់​ផ្សេងទៀត​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ស៊ី​រី​។​

​​ការប្រកាស​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​រួម​ប​ញ្ជូ​ល​ទាំង​ការសន្យា​ដោយ​ប្រទេស​ជាច្រើន​ដើម្បី​បង្កើន​ប្រាក់​ជំនួយ​ដល់​ក្រុម​អង្គការ​ផ្តល់ជំនួយ​មនុ​ស្ស​ធម៌​របស់​អង្គការសហប្រជាជាតិ​ចំនួន​៤,៥​ពាន់​លាន​ដុល្លារ​ច្រើនជាង​ឆ្នាំមុន​៕ ​

1

 

Related Articles

Back to top button
Close
Close