វ៉ាន់ នីឡា ក្លាយជាមនុស្សស្ងៀមស្ងាត់ដូចតុក្កតា
សារព័ត៌មាន Cambodia News/
កម្រាន្ត (២០ កញ្ញា ២០១៦) ៖ ថ្មីៗនេះ កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារថ្មីមួយ ដែលនិយាយពីរឿងរ៉ាវខ្លះៗ ដែលមិនធ្លាប់មានពីមុនមករបស់នាង។ កញ្ញា វ៉ាន់ នីឡា បានក្លាយជាមនុស្សស្ងៀមស្ងាត់ ដូចតុក្កតា មិននិយាយស្តីច្រើនដូចពីមុននោះទេ ដូច្នេះហើយ ធ្វើឲ្យមិត្តភ័ក្តិរបស់កញ្ញាងើយឆ្ងល់ និងបារម្ភ។
កញ្ញា វ៉ាន់ នីឡា បានភ្ជាប់សារនៅក្នុងគណនីហ្វេសប៊ុកថា “ពួកម៉ាក់ខ្ញុំបានស្រែកសួរខ្ញុំថា វ៉ាន់នីឡា ម៉េចហ្អែងចូលចិត្តនៅស្ងៀមស្ងាត់ម្ល៉េះ គ្រាន់តែឮដូច្នេះភ្លាម ខ្ញុំមិនដឹងត្រូវនិយាយប្រាប់ពីមូលហេតុទៅមិត្តខ្ញុំយ៉ាងណា ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្លាចខ្លួនឯង ហើយសួរខ្លួនឯងថាតើខ្ញុំជាមនុស្សចូលចិត្តភាពស្ងៀមស្ងាតមែនរឺ ?? បើខ្ញុំអត់មានចេតនានិងធ្វើជាមនុស្សបែបហ្នឹងផងហ្នឹង ! ហើយកន្លងមក ខ្ញុំគឺជាមនុស្សដែលចូលចិត្តលេងច្រើនបំផុត នឹងជាមនុស្សរីករាយ ! អ្នកទាំងអស់គ្នាជឿខ្ញុំទៅ ឆ្លងកាត់បទពិសោធន៍អាក្រក់ក្នុងជីវិត ធ្វើអោយមនុស្សផ្លាស់ប្តូរទៅជាមនុស្សពីផ្សេងគ្នា ! នៅពីក្រោយស្នាមញញឹមដែលអ្នកទាំងអស់គ្នាបានឃើញ គឺនៅមានភាពស្ងប់ស្ងាត់បែបនេះដែលគ្មាននរណាម្នាក់បានដឹង !”។
មានអ្នកគាំទ្រជាច្រើនបាននិយាយលើកទឹកចិត្តទៅកាន់កញ្ញា វ៉ាន់ នីឡា កុំឲ្យគិតច្រើន ហើយធ្វើរឿងអ្វីៗដែលសប្បាយៗ។ ហើយអ្នកខ្លះទៀត និយាយថា អ្នកណាក៏ធ្លាប់ខុសដែរ កំហុសតិចតួច ឬច្រើន វាជារឿងសាមញ្ញនោះទេ ប៉ុន្តែអ្វីដែលសំខាន់ ត្រូវបញ្ឈប់អំពើខុសឆ្គងទាំងឡាយ ហើយបន្តអំពើល្អសម្រាប់ថ្ងៃអនាគត និងត្រូវតែរឹងមាំ ក្លាហ៊ានជានិច្ច៕