គ្រោះថ្នាក់ចរាចរណ៍ ម្សិលមិញ ស្លាប់ ២នាក់ ៧នាក់របួសធ្ងន់ស្រាល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ កញ្ញា ២០១៦) ៖ បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាន នគបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើយចំនួន ៣ លើក (យប់១លើក) បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន២នាក់ របួសធ្ងន់ចំនួន៤នាក់ និងរបួសស្រាលចំនួន៣នាក់។
គ្រោះថ្នាក់ទាំង៣លើកនេះ បណ្ដាលឲ្យខូចខាត យានយន្ដសរុបចំនួន ៦ គ្រឿង រួមមាន ម៉ូតូចំនួន៥គ្រឿង, រថយន្ដធុនតូច ចំនួន១គ្រឿង ហើយមូលហេតុដែលបណ្ដាល ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿនចំនួន១លើក, អាកាសធាតុ១លើក, ប្រជែង១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ ចំនួន៦នាក់។
ប្រភពដដែល បានឲ្យដឹងថា លទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេស មាន ចំនួន ២.១៤១ គ្រឿង ក្នុងនោះបានអប់រំ ចំនួន ៦៥៩ គ្រឿង និងពិន័យសរុបចំនួន ១.៤៨២ គ្រឿង៕