សមត្ថកិច្ចចាប់ជនដែលគំរាមសង្សាបង្ហោះរូបស្រាតតាមហ្វេសប៊ុកជាថ្នូរឲ្យផ្ញើលុយ
សារព័ត៌មាន Cambodia News/
កណ្តាល (២០ កញ្ញា ២០១៦) ៖ កម្លាំងនគរបាលក្រុងតាខ្មៅសហការជាមួយកម្លាំងនគរបាលមូលដ្ឋានក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត បានបើកការស្រាវជ្រាវ តាមចាប់ជនល្មើសម្នាក់ ដែលបានគំរាមទៅសង្សារបស់ខ្លួន ឲ្យផ្ញើប្រាក់ បើមិនដូច្នេះទេនឹងបញ្ចេញរូបអាក្រាតកាយទាំងនោះក្រោយពីជននេះបានលួងលោមនារីរងគ្រោះជាសង្សារឲ្យផ្ញើរូបថត អាក្រាតតាមហ្វេសប៊ុក( Facebook )កាលពីពេលកន្លងទៅ។
មន្ត្រីនគរបាលខេត្តកណ្តាល បានឲ្យដឹងថាការតាមចាប់ខ្លួនជនសង្ស័យរូបនេះបានធ្វើឡើងខណ:ជនល្មើសបានណាត់ ជាមួយនារីជាសង្សារនៅមាត់ទន្លេក្រុងតាខ្មៅខេត្តកណ្តាលនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៦។
ជនល្មើសរូបនេះមានឈ្មោះ កាន សុគន្ធា រិទ្ធ អាយុ២២ឆ្នាំមានទីលំនៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរនៅផ្ទះ ។ រីឯជនរងគ្រោះមានឈ្មោះ វ.ណ.ន ភេទស្រី អាយុ១៧ឆ្នាំមុរបរសិស្សមានទីលំនៅផ្ទះជួលភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល៕