លោក ស៊ុន ចាន់ថុល ចុះពិនិត្យការតភ្ជាប់ផ្លូវរថភ្លើងព្រំដែនព្រឹកនេះ
សារព័ត៌មាន Cambodia News/
បន្ទាយមានជ័យ (១៩ កញ្ញា ២០១៦) ៖ តាមការឲ្យដឹងពីលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យកោះសន្តិភាពដឹងតាមទូរស័ព្ទថា ម៉ោងប្រហែល10ព្រឹក ថ្ងៃទី19 ខែកញ្ញា ឆ្នាំ២០១៦ នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យមើល និងអបអរសាទរការតភ្ញាប់ផ្លូវដែកកម្ពុជា-ថៃ នៅក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លើស្ពានតភ្ជាប់ផ្លូវរថភ្លើងចំណុចតភ្ជាប់ផ្លូវដែកកម្ពុជា-ថៃនៅព្រំដែនក្រុងប៉ោយប៉ែតនេះ គេឃើញមានចងជាបដាស្តីពីការអបអរទាំងព្រឹកទៀតផង៕