រដ្ឋាភិបាលផ្តល់មេដាយដល់ ព្រះសង្ឃពីរអង្គ និង កញ្ញាធី សុវណ្ណថា រួមទាំងតារាចម្រៀងបីរូប
សារព័ត៌មាន Cambodia News//
ភ្នំពេញ (១៩ កញ្ញា ២០១៦) ៖ តារាចម្រៀងលោកព្រាប សុវត្ថិ កញ្ញាស៊ុន ស្រីពេជ្រ និងអ្នកនាងមាស សុខសោភា និងកញ្ញាធី សុវណ្ណថា ត្រូវបានសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបំពាក់មេដាយមុនីសោភ័ណ្ឌ ថ្នាក់ធិបឌិន្ទ។
យោងតាមអនុក្រឹត្យចុះថ្ងៃទី១២ ខែសីហា ដែលទើបផ្សព្វផ្សាយថ្មីៗនេះ បានឲ្យដឹងថា ការបំពាក់មេដាយនេះ ដោយរដ្ឋាភិបាលចាត់ទុកជាអ្នកមានស្នាដៃល្អក្នុងការចូលរួមយ៉ាងសកម្ម ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងហិរញ្ញវត្ថុ ក្នុងបុព្វហេតុអភិរក្ស និងការពារធនធានធម្មជាតិកន្លងមក។
ក្រៅពីតារាចម្រៀងបួនរូបខាងលើដែលបានទទួលគ្រឿងឥស្សរិយយសនេះ ព្រះសង្ឃពីរអង្គ ក្នុងនោះមានព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងព្រះតេជគុណប៊ុន សាលួត ព្រះមេគុណខេត្តឧត្តរមានជ័យក៏ត្រូវបានរដ្ឋាភិបាលសម្រេចបំពាក់មេដាយដូចគ្នាផងដែរ៕