គ្រោះថ្នាក់លិចទូកនៅថៃស្លាប់ ១៣នាក់
សារព័ត៌មាន Cambodia News/
ថៃ (១៩ កញ្ញា ២០១៦) ៖ មនុស្ស១៣នាក់បានស្លាប់កាលពីថ្ងៃអាទិត្យទី១៨កញ្ញា នៅពេលទូកមួយដែលដាក់អ្នកដំណើរពេញបានលិចនៅទន្លេចាវប្រាយ៉ារបស់ថៃក្រោយពីវាបុកស្ពានមួយ ,នេះបើតាមការបញ្ជាក់ពីមន្ត្រីម្នាក់។
គ្រោះថ្នាក់នេះបានកើតឡើងនៅជិតទីក្រុងបុរាណអាយុទ្យា ដែលជាកន្លែងទេសចរណ៍សំខាន់មួយ តែទោះជាយ៉ាងណាគេជឿថាមិនមានជនបរទេសស្ថិតចំណោមអ្នកស្លាប់ទេ។
អ៊ូដមសាក់ ខាវនូណា ប្រធានបង្ការគ្រោះមហន្តរាយប្រចាំទីក្រុងនេះបាននិយាយថា” មានការបញ្ជាក់ថាមនុស្ស១៣នាក់បានស្លាប់និង៣៣នាក់រងរបួស។ទូកទេសចរណ៍បានព្យាយាមគេចចេញពីនាវាមួយទៀត បែរជាជ្រុលទៅបុកសសរស្ពានថ្មមួយ”។
លោកបានបន្ថែមថា គេជឿថាមានអ្នកដំណើរប្រមាណ១០០នាក់នៅក្នុងទូកកើតហេតុ។
ទោះជាប្រទេសអ្នកមានគ្រាន់បើ ប្រសិនបើធៀបនឹងប្រទេសជិតខាងនិងវិស័យទេសចរណ៍ដ៏ធំ ក៏គ្រោះថ្នាក់កើតមានជារឿយៗនៅក្នុងបណ្តាញគមនាគមន៍ថៃ ហើយច្បាប់ស្តីពីសុវត្ថិភាពច្រើនតែត្រូវបានអនុវត្តខ្សោយ៕