ក្រុម​​អ្នក​​តវ៉ា​​​​ប៉ះ​​ទង្គិច​​ជា​មួយ​​កង​​កម្លាំង​​នគរបាល​​ក្នុង​​ទី​ក្រុង​ប៉ារីស​​​​បញ្ហា​កំណែ​ទម្រង់​​ច្បាប់​​ការ​ងារ​​

សារព័ត៌មាន Cambodia News/

បារាំង (១៦ កញ្ញា ២០១៦) ៖ ក្រុមអ្នកតវ៉ាដែលគប់កំណាត់ឈើបានប៉ះទង្គិច ជាមួយនគរបាលទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈក្រុមសហជីពតវ៉ាឲ្យមានដំណោះស្រាយ លើច្បាប់ការងារដែលធ្វើឲ្យបាត់បង់អំណាច និងការគាំពាររបស់ពួកគេ។

ខណៈសកម្មជនសហជីពរាប់ពាន់នាក់ ដង្ហែក្បួនតវ៉ាសន្តិវិធីកាត់រដ្ឋធានីរបស់ប្រទេសបារាំង អមជាមួយសម្លេងច្រៀងស្រុះៗគ្នា អំពីសិទ្ធកម្មករអំពើហិង្សាបានផ្ទុះឡើង រវាងនគរបាលបង្ក្រាបកុបកម្មប្រដាប់ ដោយមួកការពារ, ខែលការពារ និងដំបង ជាមួយក្រុមអ្នកតវ៉ាប្រដាប់ដោយកំណាត់ឈើ, ថ្ម និងដំបង។ សារព័ត៌មាន AP បានបង្ហាញឲ្យឃើញនគរបាល កំពុងចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ម្នាក់ និង ២នាក់របរបួសស្រោចដោយឈាមពេញមុខ។

ការតវ៉ានេះគឺជាផ្នែកមួយនៃបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងច្បាប់ ដែលអនុម័តនៅរដូវក្ដៅនេះ ដោយតម្រូវនិយោជិកបន្ថែមម៉ោងធ្វើការ និងកាត់បន្ថយបុគ្គលិក។ ការតវ៉ាទាំងទ្រង់ទ្រាយ និងតូចជាបន្តបន្ទាប់ប្រឆាំងច្បាប់ ដែលបានអនុម័តកាលពីដើមឆ្នាំនេះ បានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកិត្តិសព្ទរបស់ប្រទេសបារាំង និងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់៕

9

Related Articles

Back to top button
Close
Close