​​ថៃ​​បង្កើន​​វិធាន​ការ​​ទប់​ស្កាត់​​កា​រ​រីក​​រាលដាល​​នៃ​​វីរុស​ហ្ស៊ី​កា​ ​

សារព័ត៌មាន​ Cambodia News​/

ថៃ (១៥ កញ្ញា ២០១៦) ៖ កាលពីថ្ងៃពុធម្សិលមិញក្រុមអាជ្ញាធរថៃ បានបាញ់ថ្នាំសម្លាប់សត្វល្អិតនៅតាមទីវត្តអារាម ក្នុងតំបន់រស់នៅរបស់អ្នកស្រុកក្នុងទីក្រុងបាងកក ដែលជាផ្នែកមួយនៃវិធានការទប់ស្កាត់ការរីករាលដាល នៃវីរុសហ្ស៊ីកាដែលកើតឡើងដោយសារតែមូស។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសថៃរកឃើញវីរុសហ្ស៊ីកា ២០០ករណី ចាប់តាំងពីខែមករារហូតមកធ្វើឲ្យប្រទេសមួយនេះ ស្ថិតនៅក្នុងចំណោមប្រទេសឆ្លងវីរុសដ៏កំណាចមួយនេះច្រើនជាងគេបំផុតនៅក្នុងតំបន់។ វាគឺជាលើកដំបូងហើយ ដែលក្រសួងសុខាភិបាលថៃប្រកាសពីចំនួនករណីឆ្លងនៃវីរុសហ្ស៊ីកានៅក្នុងឆ្នាំនេះ។

ក្រុមអាជ្ញាធរបានបាញ់ថ្នាំសម្លាប់សត្វល្អិត នៅកន្លែងដែលមានរបាយការណ៍ពីវីរុសហ្ស៊ីកាផងដែរ។ លោក ប្រាម៉ាហា ព្រំពង្ស ពលរដ្ឋមួយរូបបាននិយាយថា ប្រព័ន្ធទំនើបនាពេលបច្ចុប្បន្នធ្វើឲ្យលោកជឿជាក់ថា មន្ទីរសុខាភិបាលរដ្ឋអាចគ្រប់គ្រងស្ថានការបាន។

សូមបញ្ជាក់ថា ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងវីរុសកាលពីថ្ងៃទី២៧ ខែសីហាកន្លងទៅ ហើយចាប់តាំងពីពេលនោះមកចំនួនឆ្លងវីរុសបានកើនឡើងដល់ ៣០០នាក់៕

1

Related Articles

Back to top button
Close
Close