យន្តហោះយោធាចិនហោះកាត់ដៃសមុទ្រដែលខ័ណ្ឌចែកកោះតៃវ៉ាន់និងហ្វីលីពីន
សារព័ត៌មាន Cambodia News/
ចិន (១៤ កញ្ញា ២០១៦) ៖ យន្តហោះ ទម្លាក់គ្រាប់ យន្តហោះប្រយុទ្ធនិងចាក់ប្រេងរបស់ចិនបានហោះកាត់ដៃសមុទ្រBashi Channel ដែលបែងចែកកោះតៃវ៉ាន់និងប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទក្នុងការហោះហ្វឹកហាត់នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ។
កងទ័ពអាកាសចិនបាននិយាយថា សកម្មភាពទាំងនេះជាសមយុទ្ធប្រចាំឆ្នាំធម្មតាដើម្បីបង្កើនសមត្ថភាព របស់កងកម្លាំងក្នុងការការពារអធិបតេយ្យភាពនិងសន្តិសុខ ព្រមទាំងធានាការអភិវឌ្ឍន៍ដោយសន្តិវិធី។
ក្នុងពេល ជាមួយគ្នា ចិននិងរុស្ស៊ីក៏កំពុងបង្កើនសមត្ថភាពយោធាក្នុងដែនសមុទ្រ នៅក្នុងសមយុទ្ធJoint Sea 2016ដែលបានចាប់ផ្តើមតាំងពីថ្ងៃចន្ទមក។
រុស្ស៊ីបាន បញ្ជូននាវាពិឃាតបំពាក់ដោយកាំជ្រួច និងនាវារាយគ្រាប់មីន រួមជាមួយនាវាគាំទ្រខ្លះទៀតដើម្បីចូលរួមក្នុងសមយុទ្ធរួមនេះនៅ សមុទ្រចិនខាងត្បូង៕