កូរ៉េខាងត្បូងធ្លាក់ចុះការងារផ្នែកឧស្សាហកម្មខ្លាំងបំផុត
សារព័ត៌មាន Cambodia News/
មកូរ៉េខាងត្បូង (០៩ កញ្ញា ២០១៦) ៖ ផ្នែកផលិតកម្មកូរ៉េខាងត្បូងបានបង្កើតការងារប្រចាំខែតិចបំផុត ក្នុងខែសីហានេះ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកផ្ទុះឡើងនៅឆ្នាំ២០០៩មក ដោយសារតែជួបបញ្ហាលើឧស្សាហកម្មដឹកជញ្ជូន នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។
ឧហ្សាហកម្មផលិតកម្មដែលជាប្រភពបង្កើតការងារច្រើនបំផុតនៅ កូរ៉េខាងត្បូងនោះ កាលពីខែសីហាមានត្រឹម៩០០០នាក់ប៉ុណ្ណោះ ធ្វើឲ្យក្លាយជាការកំណើនតិចតួចបំផុតចាប់តាំងពីខែវិច្ឆិកា២០០៩មក ដោយពេលនោះមានត្រឹម៦៣០០ប៉ុណ្ណោះត្រូវបានបង្កើត នេះបើតាមក្រសួងការងារនិងពលករកូរ៉េខាងត្បូង៕