ក្រសួង​​អប់​រំ​​ផ្លាស់​ប្តូរ​​ថ្ងៃ​​ប្រកាស​​លទ្ធ​ផល​ប្រឡង​​បាក់​​ឌុប​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៩ កញ្ញា ២០១៦) ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា លទ្ធផល​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ត្រូវបាន​ផ្លាស់ប្តូរ​មក​ប្រកាស​នៅ​ចុង​សប្តាហ៍​នេះ​វិញ។​

តាម​ក្រសួង ​អប់រំ សម្រាប់​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នឹងត្រូវ​ប្រកាស​នៅ​រសៀល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៦, ដោយឡែក​មណ្ឌល​ប្រឡង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត នឹង​ប្រកាស​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦។​

​ ការផ្លាស់ប្តូរ​កាលបរិច្ឆេទ​ប្រកាស​លទ្ធផល​ប្រឡង​នេះ ក្រសួង​បាន​បញ្ជាក់ថា គឺ​ដោយសារ​ដំណើរការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​របស់​បេក្ខជន បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពរលូន​ល្អ ពុំមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង ដែល​ធ្វើ​ឲ្យ​ដំណើរការ​ការងារ​ទាំង​ស្រុង​បញ្ចប់​មុន​ការគ្រោងទុក៕​

2

 

Related Articles

Back to top button
Close
Close