ប្រាក់​ឈ្នួល​អប្បបរ​មា ​កម្មករ​កាត់ដេរសម្រាប់ឆ្នាំ ២០១៧ ចាប់ផ្ដើមប្រជុំពិភាក្សា

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (០៩ កញ្ញា ២០១៦) ៖ នៅ​ទីស្ដីការក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី០៩ ខែកញ្ញា នេះ គណៈកម្មការបច្ចេកទេសត្រីភាគី ដែលមានភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព បាន​ជួប​ជុំ​គ្នា​ពិភាក្សា ពី​ប្រាក់ឈ្នួលអប្បបរមា នៅកម្ពុជា ឆ្នាំ២០១៧ សម្រាប់កម្មករ និយោជិតផ្នែកវាយនភ័ណ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែក​ជើង ព្រមទាំងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ​។

លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ៖បានឱ្យដឹងថា បញ្ហាប្រាក់ឈ្នួលអប្បរមា របស់កម្មករហើយការចរចានេះ ក៏ធ្វើទៅតាមកាលវិភាគ ដែលបានដាក់ជូនដោយក្រសួងការងារ ហើយការពិភាក្សានិងបញ្ចប់នៅខែតុលា ឆ្នាំ២០១៦ខាងមុខ។

លោកសោមអូន បានបន្តទៀតថា ការពិភាក្សាប្រាក់ឈ្នួល ក្នុងខែកញ្ញានេះ ប្រហែលជាធ្វើឡើង២ទៅ៣ដងទៀត មុននឹងឈានទៅសម្រេច។

លោកសោមអូន បាន​បញ្ជាក់ថា ការពិភាក្សានៅពេលនេះនិងរកចំនុចកណ្តាលតាមលក្ខណៈបច្ចេកទេសនៃក្រុមការងារនិងក្រុមប្រឹក្សាការងារដោយឈរលើគោលការគិតពីប្រយោជន៏កម្មករកម្មការិនីក្នុងឧស្សាហកម្មកាត់ដេរ និងផលិតស្បែកជើង៕

1

Related Articles

Back to top button
Close
Close