វាយប្រហារភេរវកម្មនៅក្រុងកាប៊ុលស្លាប់24នាក់
សារព័ត៌មាន Cambodia News/
ក្រុងកាប៊ុល (០៧ កញ្ញា ២០១៦) ៖ មនុស្សយ៉ាងតិច២៤នាក់ស្លាប់កាលពីថ្ងៃទី៥ កញ្ញា ដោយសារការវាយប្រហារភេរវកម្មដោយគ្រាប់បែក២ ប្រកាសទទួលខុសត្រូវដោយពួកតាលីបង់ចំពេលម៉ោងមានមនុស្សច្រើនកុះ ករនៅជិតក្រសួងការពារប្រទេសក្រុងកាប៊ុល ។
ការវាយប្រហារភេរវកម្មនេះក៏បណ្តាលឱ្យមនុស្ស៩១នាក់ រងរបួសផងដែរ ហើយកើតមានក្រោយការវាយប្រហារភេរវកម្មមួយចំនួន ខណៈពួកតាលីបង់ពង្រឹងការវាយលុករបស់ពួកគេប្រឆាំងរដ្ឋាភិបាល ស្និទ្ធពួកលោកខាងលិច ។
អ្នកនាំពាក្យម្នាក់របស់ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន លោក WAHEED MAJROH ថ្លែងប្រាប់ AFP ថា ការវាយប្រហារភេរវកម្មនេះសម្លាប់មនុស្ស២៤នាក់ និងធ្វើឱ្យរបួស៩នាក់ទៀត ក្នុងនោះមួយចំនួនស្ថិតក្នុងសភាពធ្ងន់ធ្ងរ ៕