​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មាន ​អញ្ជើញ​ជា​អធិប​តី ​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ សិទ្ធិ​ទទួល​ព័ត៌​មាន​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៧ កញ្ញា ២០១៦) ៖ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពី សិទ្ធិទទួលព័ត៌មាន ក្រោម​កិច្ច​អនុវវត្តគម្រោង«បង្កើនការទាមទារសិទ្ធិទទួលព័ត៌មានពីវស័យប្រពន្ធផ្សព្វផ្សាយ» ដែល​ឧបត្ថម្ភ​ដោយ​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​អន្តរ​ជាតិ​ស៊ុយ​អ៊ែត​ តាម​រយៈ​អង្គ​ការ​ UNESCO ភ្នំពេញ និងគាំទ្រពីក្រសួងព័ត៌មាន ​។

ពិថី​បើកវគ្គបណ្តុះបណ្តាលនេះ មានអញ្ជើញចូលរួមជាអធិបតី ពីសំណាក់លោកស្រី Anne Lamaistre តំណាងអង្គការ UNESCO ប្រចាំកម្ពុជា និងលោក សោម រតនា នាយកវិទ្យាស្ថានសារគមនាគមន៍កម្ពុជាផង​ដែរ៕ ដោយ៖ ហេង នាង​

13

 

Related Articles

Back to top button
Close
Close