ជន​​បំផ្ទុះ​​គាប់​​បែក​​មាន​​ចេតនា ​បង្ក​​អសន្តិសុ​ខ​​ក្នុង​​សង្គម​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៧ កញ្ញា ២០១៦) ៖ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស នៃ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី យប់​ថ្ងៃ​ទី​៦ ខែកញ្ញា នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣​កែង​៣៤៨ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។ នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​ថា ការ​បោក​គ្រាប់បែក​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន បណ្តាល​ឲ្យ​មនុស្ស ៣​នាក់​រង​របួស​រួម​មាន បុរស​ជនជាតិ​វៀតណាម​ម្នាក់ បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ និង​នារី​ខ្មែរ​ម្នាក់ ហើយ​បណ្តាល​ឲ្យ​រថយន្ត ៣​គ្រឿង​រង​ការ​ខូចខាត តែ​មិន​ទាន់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​នៅឡើយ​ទេ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ ដែល​ជា​ម្ចាស់​រថយន្ត​ម៉ាក ហា​យ​ឡេ​ន​ឌើ ឈ្មោះ ចាន់​វ៉ា​ន់​នី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​សាលា បញ្ញា​សាស្ត្រ រីឯ​ម្ចាស់​រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX-330 ភេទ​ប្រុស ដែល​ជា​អាជីវករ បាន​ប្រាប់​ថា ពួក​គាត់​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ប្រព្រឹត្ត​នោះ​ទេ​គ្រាន់តែ​ជា​អ្នក ​រង​គ្រោះ​ក្នុង​ហេតុការណ៍​នោះ​តែ​ប៉ុណ្ណោះ​។

ចំណែក​ជន​រង​គ្រោះ​ដែល​មាន​របួស​ស្នាម​ទាំង​៣​នាក់ ដែល​២​នាក់​កំពុង​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​ម្នាក់​ទៀត​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេ​ទ មិត្តភាព​ខ្មែរ​សូ​វៀត នោះ​ក៏​បាន​បញ្ជាក់​ដែរ​ថា ពួក​គាត់​រង​គ្រោះ​ដោយសារ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​លើ​ផ្លូវ​តែ​មួយ គឺ​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ទេ​។ មុខសញ្ញា​ដែល​បាន​បំផ្ទុះ​គ្រាប់បែក​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​នេះ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​កំណត់​មុខសញ្ញា​បានជា​បណ្ដើ​ៗ​ហើយ​៕

123

 

 

Related Articles

Back to top button
Close
Close