អូស្ត្រាលីអាចចូលទៅដែនទឹកឥណ្ឌូណេស៊ីដើម្បីសង្រ្គោះអ្នកស្វែងសុំសិទ្ធិជ្រកកោន
បក្សប្រឆាំងអូស្ត្រាលីនិយាយថា កិច្ចព្រមព្រៀងណាមួយដែលអនុញ្ញាតឲ្យកងទ័ពជើងទឹកអូស្ត្រាលីចូលទៅ ក្នុងដែនទឹកឥណ្ឌូណេស៊ីដើម្បីសង្រ្គោះអ្នកស្វែងសុំ សិទ្ធិជ្រក កោន គួរតែធានាឲ្យបានថា គេត្រូវតែនាំជនទាំងឡាយណាដែលបានទទួលការសង្រ្គោះ ត្រឡប់ទៅប្រទេសឥណ្ឌូណេស៊ីវិញ។
ការបរិយាយនេះធ្វើឡើងនៅគ្រាដែលអូស្ត្រាលីនិងឥណ្ឌូណេស៊ី ព្រមព្រៀងលើវិធានថ្មី ដើម្បីអនុញ្ញាតឲ្យកងទ័ពជើងទឹកនិងទ័ពអាកាសអូស្ត្រាលី ធ្វើការល្បាត ដែនទឹកឥណ្ឌូណេស៊ី ហើយធ្វើការឆ្លើយតបទៅនឹងភាពអាសន្នទាំងឡាយ ដោយមិនចាំបាច់សុំការអនុញ្ញាតជាមុនពីឥណ្ឌូណេស៊ី។
លោក Scott Morrison អ្នកនាំពាក្យឲ្យបក្សប្រឆាំង និយាយថា ប្រទេសអូស្រ្តាលី មិនគួរយកអ្នកស្វែងសុំសិទ្ធិជ្រកកោនទាំងឡាយណាដែលគេបាន ធ្វើការ សង្រ្គោះពីដែនទឹកឥណ្ឌូណេស៊ីឡើយ។
អ្នកនាំពាក្យនៃ បក្សប្រឆាំងថ្លែងថា លោកយល់ហើយថារដ្ឋាភិបាល អូស្ត្រាលីជាអ្នកចូលទៅសុំការចរចាជាមួយនឹងរដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងបញ្ហានេះ។ ក៏ប៉ុន្តែ បើសិនជារដ្ឋាភិបាលអូស្ត្រាលីចង់ផ្ដល់នូវសេវាតាក់ស៊ីដល់ឆ្នេរ សមុទ្ទឥណ្ឌូណេស៊ីនោះ លោកមិនយល់ថា ជាការបញ្ជូននូវសញ្ញារារាំងទប់ស្កាត់ដ៏មានប្រសិទ្ធភាព ចំពោះពួករត់ពន្ធមនុស្សនោះទេ៕ (Radio Australia)