មនុស្សប្រមាណ ១១នាក់ ស្លាប់ ដោយ​សារ​ការ​វាយ​ប្រហារ​ របស់​ព្យុះ​ទី​ហ្វុង​នៅជ​​ប៉ុន​

សារព័ត៌មាន​ Cambodia News/

ជប៉ុន (០១ កញ្ញា ២០១៦) ៖ ប្រទេសជប៉ុនកំពុងតែទទួលរង ការវាយប្រហារដោយព្យុះភ្លៀង យ៉ាងខ្លាំងក្លានិងទឹកជំនន់ផងដែរ ដែលបានបង្កឲ្យមានការជន់លិច ផ្ទះ​សំបែង​ប្រ​ជា​ពល​រដ្ឋ​ក្នុងតំបន់ និងខូចខាតអស់នូវ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយថែមទាំងបាន ឆក់យកជីវិតមនុស្សអស់ជាច្រើនថែមទៀតផង។

បើយោងតាម ប្រភពសារព័ត៌មាន បានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា រួមជាមួយនឹងការបោកបក់ ដោយកម្លាំងខ្យល់ព្យុះទីហ្វុង Lionrock បង្កឲ្យខ្ទេចខ្ទី និងជន់លិចទីប្រជុំជន នៅទូទាំងភាគខាងជើង នៃប្រទេសជប៉ុន ដែលបានសម្លាប់មនុស្សអស់ប្រមាណ ១១នាក់ផងដែរ ដែលភាគច្រើនគឺសុទ្ធសឹងតែជា អ្នកស្រុកដែលមានវ័យចាស់ជរា ស្នាក់នៅមន្ទីរពេទ្យថែទាំមនុស្សចាស់ ឬមណ្ឌលចាស់ជរា ដែលមិនអាចគេចខ្លួន និងមិនត្រូវបានជួយសង្រ្គោះទាន់ពេល ពេលមានទឹកជំនន់ជន់លេច។

ដោយឡែក ជនរងគ្រោះប្រមាណ ៨៥នាក់ផ្សេងទៀត ដែលស្នាក់នៅក្នុងមណ្ឌលខាងលើ រួមទាំងបុគ្គលិក នៅជាន់ទី៣នៃអគារ ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​ផង​ដែរ។

ប្រភពបន្តថា ភាគច្រើនផ្ទះនៅក្នុងទីក្រុង Lwaizumi ដែលមានត្រឹមតែជាន់ផ្ទាល់ដី សុទ្ធតែបានរងការលិចលង់ រួមទាំងចាស់ៗដែលកើតមានជំងឺវង្វេងវង្វាន់ វ័យចន្លោះពី ៨០ ទៅ ៩០ឆ្នាំ បានស្លាប់បាត់បង់ជីវិត៕

Driftwood scatters near residential houses along a river in Iwaizumi town, Iwate prefecture, Japan, Wednesday, Aug. 31, 2016, after Typhoon Lionrock slammed into northern Japan on Tuesday evening. (Kyodo News via AP)

Floodwaters from the Sorachi river wash away a building after embankments of the river were broken in Minami-furano, the northern island of Hokkaido, Japan, Wednesday, Aug. 31, 2016. At least two rivers swollen by Typhoon Lionrock broke through embankments, flooding the areas. (Daisuke Suzuki/Kyodo News via AP)

A flooded nursing home, center left, is seen in Iwaizumi town, Iwate prefecture, northern Japan, Wednesday, Aug. 31, 2016, after Typhoon Lionrock dumped heavy rains. Nine bodies were found Wednesday at the nursing home, police said. (Kyodo News via AP)

 

 

Related Articles

Back to top button
Close
Close