សម្តេច​​តេ​ជោ អំ​ពាវ​នាវ​​ឲ្យ​​ប្រជាពល​រដ្ឋ​​ទៅ​​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​ឲ្យ​​បាន​​គ្រប់ៗ​​គ្នា​

សារព័ត៌មាន​ Cambodia News/
ភ្នំពេញ​ (០១ កញ្ញា ២០១៦) ៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ដល់​បងប្អូន​ប្រជា​​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ឲ្យ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

ការចុះឈ្មោះ​ បោះឆ្នោត​មាន​រយៈពេល​៣​ខែ ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែកញ្ញា​នេះ រហូតដល់ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​អ្នក​ដែល​មិន​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត គឺ​គ្មាន​សិទ្ធិ​បោះ ឆ្នោត​នោះទេ​។      ​
ស​ម្តេ​ត​ជោ ហ៊ុន សែន បាន​សរសរ​ក្នុង Facebook របស់​សម្តេច​យ៉ាង​ដូច្នេះ​ថា “​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ នេះ​គឺជា​ថ្ងៃ​ចាប់ផ្តើម ចុះឈ្មោះ​បោះឆ្នោត​រហូតដល់ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន ប្រជាពលរដ្ឋ​ទូទាំងប្រទេស​សូម​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត នៅតាម​មណ្ឌល​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​”​៕
4

Related Articles

Back to top button
Close
Close