វិស័យ​រ៉ែ​នៅ​ប្រទេស​អូស្រ្តាលី ​អាច​ប្រឈម​មុខនឹង​​ឧបសគ្គ​​និង​ការ​ប្រកួត​ប្រជែង

សភាពាណិជ្ជនិងឧស្សាហកម្មនៅរដ្ឋ អូស្ត្រាលីខាងលិចយល់ស្របថា ឧបសគ្គនានា ដែលប្រឈមមុខវិស័យរ៉ែអាចគំរាមដល់សន្ទុះរបស់ឧស្សាហកម្មរ៉ែ។

របាយការណ៍មួយដែលដាក់ចេញកាលពីថ្ងៃអង្គារម្សិលមិញ បានប៉ាន់ប្រមាណថា គម្រោងការងារធនធានរ៉ែដែលគេគ្រោងដាក់ចេញតម្លៃ២០០ពាន់លាន ដុល្លារ កំពុងតែឋិតនៅក្នុងភាពមិនច្បាស់លាស់ នៅគ្រាតម្លៃទំនិញប្រើប្រាស់ទូទៅកំពុងតែមានការធ្លាក់ចុះ ដែលធ្វើឲ្យវិនិយោគិនមានការស្ទាក់ស្ទើរ។

លោក John Nicolau ប្រធានអ្នកសេដ្ឋកិច្ច នៃសភាពាណិជ្ជនិងឧស្សាហកម្មមានប្រសាសន៍ថា រដ្ឋាភិបាលសហព័ន្ធអាចត្រូវប្រឹងប្រែងខ្លាំងជាងនេះដើម្បីដោះ ស្រាយនូវការប្រកួតប្រជែងក៏ដូចជាឧបសគ្គខ្លះៗ ដែលរារាំងឧស្សាហកម្មរ៉ែនៅប្រទេសអូស្រ្តាលី ។

លោកបន្តថា បញ្ហាប្រឈមខ្លះ មានការពាក់ព័ន្ធនឹងទៅនឹងការចំណាយច្រើនក្នុងការធ្វើអាជីវកម្ម, ភាគស្មុគស្មាញជុំវិញបែបបទច្បាប់ទម្លាប់និងការិយាធិបតេយ្យ, ការចំណាយខ្ពស់ពាក់ព័ន្ធទៅនឹងរបបពន្ធដារអូស្រ្តាលី និងបញ្ហាកង្វះពលករធ្វើការផងដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close