គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣០​ សីហា​ ស្លាប់​​ ១៤​នាក់​ ​របួសធ្ងន់​-ស្រាល​ ៦​នាក់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣១ សីហា ២០១៦) ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក ( យប់ ២លើក ) បណ្តាលអោយមនុស្សស្លាប់ ១៤នាក់ ( ស្រី ៦នាក់ ) រងរបួសធ្ងន់ ៥នាក់ ( ស្រី ៤នាក់ ) និងរងរបួសស្រាល ១នាក់ ( ប្រុស )

ក្នុងរបាយការណ៍ បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១០គ្រឿង រួមមាន ម៉ូតូ ចំនួន ៤គ្រឿង រថយន្តធុនតូច ចំនួន ៥គ្រឿង និងយានផ្សេងៗ ចំនួន ១គ្រឿង ។

សូមបញ្ជាក់ថា របាយការណ៍នេះ (គិតចាប់ពីម៉ោង ១៤ ថ្ងៃទី២៩ ខែសីហា ដល់ម៉ោង ១៤ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ )

របាយការណ៍ បានបន្ដទៀតថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក ( ស្លាប់ ៥នាក់ ) , និងប្រជែងគ្រោះថ្នាក់ ១លើក ( ស្លាប់ ៩នាក់ ) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ ( យប់ ២នាក់ )៕

2

 

 

 

 

 

Related Articles

Back to top button
Close
Close