៦០​នាក់ ​បាន​​​ស្លាប់​​ក្នុង​​ការ​​វាយ​​ប្រហារ​​ដោយ​​រថ​យន្ត​​បំផ្ទុះ​​គ្រាប់​​បែក​​​អត្ត​ឃាត​​នៅ​​​អាដែ​ន​

សារព័ត៌មាន​ Cambodia News/

យេមែន (៣០ សីហា ២០១៦) ៖ ក្រុមគ្រូពេទ្យបានអះអាងថា មនុស្សយ៉ាងហោច ៦០​នាក់​ត្រូវ​បាន​សម្លាប់ ដោយ​សារ​​ការបំផ្ទុះរថយន្តបង្កប់គ្រាប់បែកអត្តឃាត មក​លើ​ទី​តាំង​យោ​ធា​មួយ​កន្លែង​​នៅ​ទី​ក្រុង​ភាគ​ខាង​ត្បូងអាដែនប្រទេសយេមែន។

ជំរុំហ្វឹកហាត់ដែលប្រើប្រាស់ដោយក្រុមតស៊ូគាំទ្រដោយរដ្ឋាភិបាល បាន​រង​ការ​វាយ​ប្រហារ​ហើយ​ពួក​រដ្ឋអ៊ីស្លាមបានអះអាងថា ខ្លួនគឺជាអ្នកបើកការវាយប្រហារ។

ការ​វាយ​ប្រហារ​នេះ​ដែរ​បានកើតមានឡើង ស្របពេលដែលមានកិច្ចខិតខំថ្មី ដើម្បី​បញ្ចប់​សង្គ្រា​ម​​អូសបន្លាយពេល ១៧ខែ រវាងរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអូឌីត និង​ក្រុម​ឧទ្ទាម​ហ៊ូឌី៕

2 1

​​

Related Articles

Back to top button
Close
Close