ខឹងដេញចេញពីផ្ទះ កាប់គូដណ្ដឹង ២ ពូថៅ ស្លាប់
សារព័ត៌មាន Cambodia News/
តាកែវ (៣០ សីហា ២០១៦) ៖ ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម ដោយសារតែបុរសជាគូដណ្ដឹង កាប់នឹងពូថៅ ដោយសារតែខឹងស្ត្រីរងគ្រោះ ដេញចេញ ពីផ្ទះ។
ហេតុការណ៍នេះបានឡើងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
ជនរងគ្រោះ ឈ្មោះ ភួន សុខហៃ អាយុ២១ឆ្នាំ ចំណែក ជនសង្ស័យ ឈ្មោះ ស្រ៊ុន ចាន់ឌី អាយុ៣១ឆ្នាំ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុ ជាមួយគ្នា ។
ប្រភពព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានដេញជន សង្ស័យ ចេញពីផ្ទះ ដោយសារតែ បុរសរូបនេះ បានជក់ថ្នាំញៀន ពេលនោះគាប់ជួនកំពុងតែញៀនថ្នាំផង ធ្វើឲ្យជនសង្ស័យ ខឹងរួចក៏ទាញយកពូថៅទៅកាប់ស្ត្រីរងគ្រោះរហូតដល់ស្លាប់តែម្តង។
ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល បានចុះទៅជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យ រួចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ ការ ទៅតាមនីតិវិធីផ្លូវច្បាប់៕