រថយន្ត​ដឹក​ដី​បើក​ប្រជែង​ជា​មួយ​រថយន្ត​លុច​ស៊ីស​ជ្រុល​ទៅ​បុក​ចូល​រោង​ការ​របួស​មនុស្ស​ធ្ងន់​ស្រាល​៧​នាក់​

ភ្នំពេញ ៖ នៅវេលាម៉ោង៦និង២០នាទីយប់ថ្ងៃទី២០ វិច្ឆិកា ២០១២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់បង្កឡើងដោយរថយន្តដឹក ដីមួយគ្រឿងម៉ាកនីសាន់ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-0719ដែល បើកប្រជែងជាមួយរថយន្តលុចស៊ីស ហើយក៏ត្រូវរថយន្តលុចស៊ីសកៀរបណ្ដាលឲ្យរថយន្តនីសាន់រេចង្កូត ជ្រុលទៅបុករោងការដែលសង់នៅជាប់ដងផ្លូវជាតិលេខ១បណ្ដាលឲ្យមាន មនុស្សប្រុសស្រីរបួសចំនួន៧នាក់។

ហេតុការណ៍ នេះបានកើតឡើងនៅភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើគេបានឃើញរថយន្តម៉ាកនីសាន់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចដោយមានរថយន្តលុចស៊ីសមួយគ្រឿងគ្មានស្លាក លេខបានបើកប្រជែងជាមួយ។

លុះជិះមកដល់ចំណុចកើតហេតុ រថយន្តនីសា ន់ដឹកដីដែលត្រូវរថយន្តលុចស៊ីសកៀរនោះបានជ្រុលចង្កូតទៅបុករោងការ ដែលសង់ជាប់ផ្លូវបណ្ដាលឲ្យមនុស្សចំនួន៧នាក់រងរបួស ត្រូវបានរថយន្តសង្គ្រោះបង្អែកខណ្ឌមានជ័យយកទៅមន្ទីរពេទ្យ កាល់ម៉ែត្រ។ ព័ត៌មានពីមន្ទីរពេទ្យបានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំង៧នាក់នោះអាចមានមនុស្ស២នាក់បាត់បង់ជីវិត៕

ដោយ៖ ហេង នាង

រថយន្តដឹកដីដែលត្រូវរថយន្តលុចស៊ីសកៀររេចង្កូតជ្រុលទៅបុកចូលរោងការ (រូបdap)
ជនរងគ្រោះនៅក្នុងហេតុការណ៍រថយន្តដឹកដីបើករេចង្កូតជ្រុលទៅបុកចូលរោងការ
(រូប dap)

 

Related Articles

Back to top button
Close
Close