​កែ​​សន្លឹក​​កិច្ច​ការ​​បេក្ខ​ជន​​បាក់​​ឌុប​​មាន​​ការ​ត្រួត​ពិនិត្យ​​តឹង​រឹង​​

សារព័ត៌មាន​​ Cambodia News/
ភ្នំពេញ​ (២៩ សីហា ២០១៦) ៖ កាល​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ ​ការកែ​សន្លឹក​កិច្ចការ​បេក្ខជន ​ដោយ​ គណៈកម្មការ​កំណែ​ទាំងអស់​នៅតាម​មណ្ឌល​​កំណែ​មុខវិជ្ជា​ទាំង​១០​បានចាប់ផ្តើមហើយ​​ សំរាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ សម្រាប់​សម័យ​ប្រឡង​៖ ២២ សីហា ២០១៦​។

​ការត្រួតពិនិត្យ​ការកែ​ សន្លឹក​កិច្ចការ​បេក្ខជន​ដោយ​គណៈកម្មការ​កំណែ​មុខវិជ្ជា​ធ្វើឡើង​តាមរយៈ​ កាមេរ៉ា​សុវត្ថិភាព​នៅក្នុង​មណ្ឌល​កំណែ ដែល​ស្ថិតក្នុង​ការត្រួតពិនិត្យ​ជាប្រចាំ​ពី​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​ អំពើពុករលួយ​នៅតាម​មណ្ឌល​កំណែ​នីមួយៗ​។​
​ការចាប់ផ្តើម​កំណែ​នេះ​ កើតឡើង​បន្ទាប់ពី​មាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​បែងចែក​ស​ន្លឹ​ក​ កិច្ចការ​បេក្ខជន​នៅតាម​មណ្ឌល​កំណែ នីមួយៗ នា​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៦ នៅតាម​មណ្ឌល​កំណែ​មុខវិជ្ជា​ទាំងអស់​៕​
1 2

Related Articles

Back to top button
Close
Close