សាហាវមែន ខឹងស្រឡាញ់មិនបានតាមចាក់សម្លាប់
សារព័ត៌មាន Cambodia News/
កំពង់ស្ពឺ (២៩ សីហា ២០១៦) ៖ បុរសម្នាក់បានចាក់សម្លាប់នារីម្នាក់ដោយសារតាមស្រឡាញ់មិនបាន រួចក៏ចាក់ខ្លួនឯងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលពេញផ្សារឧដុង្គ ខេត្តកំពង់ស្ពឺ តែម្តង កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាៈ ជនរងគ្រោះមានឈ្មោះ ណែម ចន្ធូ អាយុ២៤ឆ្នាំ មុខរបរកាត់ដេរ រស់នៅឃុំវាំងចាស់។ ជនដៃដល់ឈ្មោះ ស៊ឹម ម៉ូត អាយុ៣២ឆ្នាំ រស់ នៅភូមិតានាល ឃុំព្រះស្រែ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ ដើមហេតុដែលនាំដល់ការហ៊ានចាក់សម្លាប់នៅកណ្តាលទីផ្សារនេះ កើតឡើងដោយសារតែឃាតករបានលួចស្រឡាញ់នារីជនរងគ្រោះ តែនាងមិនស្រឡាញ់ព្រោះនាងមានសង្សាររួចទៅហើយ។
ជនរងគ្រោះ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយជនដៃដល់ដែលចាក់ខ្លួនឯងក៏រងរបួសធ្ងន់កំពុងសង្គ្រោះនៅ មន្ទីរពេទ្យ៕