ត្រៀម​​កម្លាំង​​​ជិត​​ ​​២​​​ម៉ឺន​​នាក់​​​ក្នុង​​ពេល​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ​​ឃុំ​-​​សង្កាត់

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៦ សីហា ២០១៦) ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ត្រៀមកម្លាំង​ចំនួន​១៩.៣១១​នាក់ សម្រាប់​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត ​ឃុំ​-​សង្កាត់ ជូន​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ ។

នេះ​បើ​តាម​ការ​ថ្លៃង​ឲ្យ​ដឹង​ ពី​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​ នៅ​ក្នុង​ពិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​អន្តរ​ស្ថាប័ន​ស្តី ​ពី​កិច្ច​ការពារ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត នា​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០១៦។

លោកនាយ​ឧត្តមសេនីយ៍​មាន​ប្រសាសន៍​ថា ក្នុង​អំឡុង​នៃ​ការ​ស្រង់​ឈ្មោះ រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ត្រៀមកម្លាំង​ចំនួន​៥.២៣៦​នាក់​នៅ​ទូ​ ទាំង​២៥​រាជធានី​-​ខេត្ត ហើយ​នៅ​ក្នុង​បរិវេណ​ការិយាល័យ​ចុះ​ឈ្នោះ​បោះ​ឆ្នោត នីមួយ​ៗ​ត្រូវ​ដាក់​កម្លាំង​ចំនួន​២​នាក់ ដើម្បី​រក្សា​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។

​គួរបញ្ជាក់ថា នៅ​ដើមខែ​កញ្ញា ការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នឹង​ត្រូវ​ចាប់ផ្តើម មាន​រយ​:​ពេល​បី​ខែ ហើយ​ដំណើ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នឹង​ធ្វើ​ឡើង​នៅ​ដើមឆ្នាំ​២០១៧ ចំណែក​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​វិញ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០១៨ ៕

Capture

 

 

Related Articles

Back to top button
Close
Close